ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំក្រុមការងារចុះបើកការដ្ឋានការងារលេីកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០១ខ្សែ
៥៤ នាទីមុន ថ្ងៃទី១៣ ខែមិនា ២០២៥
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ)។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន ឯកឧត្តម លោក ជាសមាជិក នៃគ.ត.វ និងឯកឧត្តមប្រធានលេខាធិការដ្ឋានគ.ត.វ រួមជាមួយតំណាងមន្ទីរពិសោធន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ៕