លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥៨ ដែលរៀបចំដោយ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយកញ្ញាឱសថបណ្ឌិត ច័ន្ទថេត សុខាទេវា អគ្គនាយករង និងជំនួយការ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥៨ ដែលរៀបចំដោយ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដោយមានការអញ្ជើញចូលរួមពី លោកជំទាវប្រធាន អនុប្រធាន លោកជំទាវ ឯកឧត្តមសមាជិក សមាជិកា ក.ជ.ក.ស. អមដោយមន្ត្រីបច្ចេកទេសអន្តរក្រសួង និងមន្រ្តីអគ្គលេខាធិការដ្ឋាន ក.ជ.ក.ស. សរុបចំនួន៩២ រូប (ស្រ្តី៧៦រូប)៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ