លោក ទូច ស៊ីផាត អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពធ្វើផែនការវិនិយោគបន្សាំទៅនឹងអាកាសធាតុ

ចែលរំលែក

រាជធានីភ្នំពេញ ៖  នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥  នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពធ្វើផែនការវិនិយោគបន្សាំទៅនឹងអាកាសធាតុ ដែលសហការរៀបចំដោយក្រសួងធនធានទឹក និងឧតុនិយម និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

ក្នុងវគ្គបណ្ដុះបណ្ដាលនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន ៥១រូប ក្នុងនោះស្រីចំនួន ១៣រូប។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីកសាងសមត្ថភាពមន្ត្រីពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល មកពីក្រសួង ស្ថាប័ន លើការរៀបចំផែនការវិនិយោគដោយរួមបញ្ជូលការប្រែប្រួលអាកាសធាតុ, ការជំរុញឱ្យមានការគិតគូរជាមុនលើការរៀបចំផែនការ ការកៀគរ និងការត្រៀមកញ្ចប់ថវិកាសម្រាប់ឆ្លើយតបទៅនឹងការបន្សាំអាកាសធាតុ, ការរៀបចំផែនការវិនិយោគឱ្យមានសង្គតិភាពគ្នារវាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន, ស្វែងយល់ពីជំហានសំខាន់ៗសម្រាប់ការធ្វើផែនការវិនិយោគ និងកំណត់ប្រភព និងឱកាសសម្រាប់ការរៀបចំផែនការហិរញ្ញវត្ថុបន្សាំទៅនឹងអាកាសធាតុ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ