
ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញជាអធិតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ នៅស្រុកកំពង់ត្រាច ខេត្តកំពត
- ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តកំពត ៖ នាថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ មានប្រវែង ៥ ៥០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ដែលមានទីតាំងតភ្ជាប់ពីភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ទៅភូមិព្រៃកែស ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។
អញ្ជើញចូលរួមក្នុងពិធីនេះមានក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) ថ្នាក់ដឹក និងមន្រ្តីជំនាញនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត លោកអភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ ប្រធានភូមិ និងប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា ការជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ខាងលើនេះគ្រោងនឹងបញ្ចប់នៅដំណាច់ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ៕