ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យគុណភាពសំណង់សិល្បការ្យចំនួន ៧កន្លែង ស្ថិតនៅឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប

ចែលរំលែក

ខេត្តសៀមរាប៖ នាថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ និង ក្រុមការងារបច្ចេកទេស គ.ត.វ. រួមសហការជាមួយអ្នកទទួលការនៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានចុះត្រួតពិនិត្យគុណភាពសំណង់សិល្បការ្យចំនួន ៧កន្លែង។ បន្ទាប់ពីអ្នកទទួលការបានធ្វើលិខិតធានាគុណភាពដែលរួមមាន លូប្រអប់មុខពីរចំនួន ២កន្លែង, លូមូលមុខបីចំនួន ១កន្លែង, លូមូលមុខពីរចំនួន ១កន្លែង, និងលូមូលមុខមួយចំនួន ៣កន្លែង ស្ថិតនៅភូមិល្វែងឬស្សី ទៅភូមិកកោះ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ