
លោក អឿន ធារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៥ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍
- ២ ម៉ោងមុន ថ្ងៃទី២៤ ខែកុម្ភៈ ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៥ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ដោយមានការចូលរួមអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ចំនួន ៤៥នាក់ ស្រី ២០នាក់។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៥ និងពិនិត្យបូកសរុបលទ្ធផលចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណសម្បត្តិ “ភូមិគំរូ”។
គួរបញ្ជាក់ថា៖ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ នេះក្រុមការងារនាយកដ្ឋានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត បានចុះផ្ទៀងផ្ទាត់ការវាយតម្លៃកំណត់លក្ខណៈសម្បត្តិ “ភូមិគំរូ” ចំនួន ២៤ភូមិ ក្នុងរាជធានី-ខេត្តគោលដៅចំនួន ១២ គឺ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។