
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ លើកទី១១ ឆ្នាំ២០២៥
៥ ថ្ងៃមុន ថ្ងៃទី១៤ ខែមេសា ២០២៥
កិច្ចដំណើរការសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានពិភាក្សាលេីកម្មវិធីអាទិភាពទាំង ៤រួមមាន:
• បទបង្ហាញកម្មវិធីទី១ ស្ដីពី អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទ ក្រោមប្រធានបទ “មានផ្លូវ មានសង្ឃឹម”
• បទបង្ហាញកម្មវិធីទី២ ស្ដីពី កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្រោមប្រធានបទ “ទឹក អនាម័យ និងជីវិត”
• បទបង្ហាញកម្មវិធីទី៣ ស្ដីពី ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ក្រោមប្រធានបទ “ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងភូមិគំរូ”
• បទបង្ហាញកម្មវិធីទី៤ ស្ដីពី ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ក្រោមប្រធានបទ “ការកែទម្រង់រដ្ឋបាល និងហិរញ្ញវត្ថុសាធារណៈ”