
លោកស្រី សំ សុម៉ាលី អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គស្តីពីការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងសហគមន៍ជនជាតិដើមភាគតិច ចារាយ នៅភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
- ២ ថ្ងៃមុន ថ្ងៃទី២០ ខែកុម្ភៈ ២០២៥
- សកម្មភាពក្រសួង

ខេត្តរតនគិរី៖នាថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិច បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គ ស្តីពីការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងសហគមន៍ជនជាតិដើមភាគតិច ចារាយ នៅភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងដើម្បីឱ្យសមាជិកគណៈកម្មាធិការសហគមន៍ និងសមាជិកសហគមន៍ បានពិនិត្យនូវខ្លឹមសារសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងស្តីពីការប្រើប្រាស់ និងការគ្រប់គ្រងដីជាសមូហភាពសហគមន៍ ដើម្បីឈានទៅសម្រេចការឯកភាពរួមរបស់សហគមន៍ទាំងមូល ។ កម្មវិធីពិធីនេះដែរមានការចូលរួមពីក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងទីចាត់ការអន្តរវិស័យនៃសាលាខេត្តរតនគិរី លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តរតនគិរី លោកអភិបាលរងស្រុកអូរយ៉ាដាវ លោកជំទប់ទី១ ឃុំសេសាន តំណាងម្ចាស់ជំនួយ LANDESA តំណាងអង្គការសមាគមន៍ខ្មែរលើ(HA) និងបងប្អូនជនជាតិដើមភាគតិច ចារាយ សរុបចំនួន២១២នាក់/ស្រី ១០០នាក់។