
ឯកឧត្តម ជា ស៊្រុន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី
- ៣ ថ្ងៃមុន ថ្ងៃទី១៩ ខែកុម្ភៈ ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ (គ.ជ.អ.ទ.) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន គ.ជ.អ.ទ. ដែលរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្រ្តី, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយមានគោលបំណងសំខាន់ៗចំនួន ៥ រួមមាន៖ ១.ការប្រកាសសមាសភាពថ្មីរបស់ គ.ជ.អ.ទ., ២.វឌ្ឍនភាពនៃវិស័យទេសចរណ៍កម្ពុជា, ៣.វឌ្ឍនភាពនៃការដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍ខេត្តកំពត, ៤.វឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពីការលើកលែងទិដ្ឋាការរវាង កម្ពុជា-ម៉ាល់ឌីវ, និង៥.ការរៀបចំសេចក្តីព្រាងគោលនយោបាយទេសចរណ៍ពិសិដ្ឋ៕