ឯកឧត្តម អ៊ិន ចន្ថា បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង អាជ្ញាធរទន្លេសាប ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥

ចែលរំលែក

ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួម ពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយកនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី តំណាង ក្រសួងស្ថាប័នក្នុងជួររាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ភ្ញៀវជាតិ និងអន្តរជាតិមួយចំនួនទៀត។

កម្មវិធីបិទសន្និបាតនេះ មានការបញ្ចាំងវីដេអូខ្លីស្តីពីការអភិវឌ្ឍធនធានទឹក ក្នុងអាងទឹកស្ទឹងសែន, ការបូកសរុបរបាយការណ៍លទ្ធផលសន្និបាត និងរួមទាំងការបំពាក់គ្រឿងឥស្សរិយយសជូនដល់ថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយម, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ ៩ចំណុចជូនអង្គពិធីដូចខាងក្រោម៖

១. បន្តពង្រឹងអភិបាលកិច្ចស្ថាប័នដោយកសាងនិងលើកកម្ពស់ធនធានមនុស្ស
២. ក្រសួងធនធានទឹកនិងឧតុនិយមត្រូវពន្លឿនការរៀបចំនីតិវិធីនិងស្នើសុំ អនុម័តអនុក្រឹត្យស្តីពីបណ្ណទឹក អនុក្រឹត្យស្តីពីគុណភាពទឹកនិងបទបញ្ញាត្តិនានា
៣. ក្រសួងធនធានទឹកនិងឧតុនិយមនិងអាជ្ញាធរទន្លេសាបត្រូវបន្តអនុវត្តតួនាទីភារ កិច្ចរបស់ខ្លួនដោយសហការជាមួយស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានក្នុងការពន្លឿនចុះបញ្ជីផ្ទៃដីអាង
៤. សហការជាមួយក្រសួងស្ថាប័ននានាដើម្បីសិក្សាពីការប្រើប្រាស់ទឹកស្អាត បរិមាណទឹកតាមអាស្តុក
៥. ពង្រឹងសមត្ថភាពការផ្តល់សេវាឧតុនិយម
៦. បន្តសហការជាមួយស្ថាប័ននានានិងអាជ្ញាធរមូលដ្ឋានដើម្បីទប់ស្កាត់ និងកាត់ បន្ថយគ្រោះថ្នាក់បង្ករដោយធម្មជាតិ
៧. បន្តប្រែក្លាយសក្តានុពលប្រភពផ្គត់ផ្គង់ទឹកតាមរយៈការកសាងទំនប់ អាងស្តុក ទឹកនិងប្រព័ន្ធចែកចាយ
៨ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាត្រូវបន្តពង្រឹងកិច្ចសហការឱ្យ មានប្រសិទ្ធ ភាពជាមួយក្រសួងស្ថាប័ននានានិងប្រទេសជាសមាជិកដើម្បីសម្រេចបានការអភិវឌ្ឍធនធានទឹក
៩. ត្រូវបន្តកិច្ចសហការឱ្យបានល្អជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បី បង្កើនកញ្ចប់ថវិកាសម្រាប់កសាងនិងជួសជុលថែទាំការងារទឹក។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ