ឯកឧត្តម អ៉ិន ចន្ថា អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥

ចែលរំលែក

រាជធានីភ្នំពេញ៖នាថ្ងៃព្រហស្បត្តិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដែលរៀបចំដោយអាជ្ញាធរមីនកម្ពុជា ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ធុច ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១អាជ្ញាធរមីន នៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ី រាជធានីភ្នំពេញ ដែលមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ, តំណាងស្ថានទូត, និងរួមទាំងអង្គការជាតិ អន្តរជាតិក្នុងវិស័យមីនមួយចំនួនទៀត សរុបចំនួន១៤០រូប ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ