ឯកឧត្ដម អ៊ឹង វណ្ណា និងឯកឧត្តម ចុង ផែត ចុះត្រួតពិនិត្យខ្សែផ្លូវចំនួន៣ខ្សែ នៅខេត្តព្រះវិហារ កំពង់ធំ និងខេត្តកំពង់ចាម

ចែលរំលែក

ខេត្តព្រះវិហារ ខេត្តកំពង់ធំ  និងខេត្តកំពង់ចាម ៖ នាថ្ងៃពុធ ១៥កើត – ព្រហស្បត្តិ៍ ០១រោចខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨

ត្រូវនឹងថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ រួមដំណើរជាមួយ ឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមអមដំណើរ ពីសំណាក់លោកអភិបាលស្រុកសង្គមថ្មី លោក ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះវិហារ  ទីប្រឹក្សាបច្ចេកទេស មន្រ្តីបច្ចេកទេសវិស្វករ និងមន្រ្តីគាំពារបរិស្ថាន និងសុវត្ថិភាពសង្គមរបស់គម្រោងការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវកៅស៊ូពីរជាន់១ខ្សែមានប្រវែង២៤,២០គីឡូម៉ែត្រ ទទឹងតួផ្លូវមានប្រវែង៧ម៉ែត្រ និងចិញ្ចើមសង្ខាង០,២៥ម៉ែត្រ នៅលើឈ្មោះខែ្សផ្លូវសង្គមថ្មី-តាសែង ឃុំចំរើនស្តៅ-រណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បន្ទាប់ពីក្រុមការងារបានត្រួតពិនិត្យរួចមកខ្សែផ្លូវទទួលលទ្ធផលបាន៨៦% ការងារដែលនៅសេសសល់ ក្រុមហ៊ុនទួលម៉ៅការនិងបញ្ចប់តាមការគ្រោងទុក។

 

នៅរសៀលថ្ងៃដដែលនេះក្រុមការងារបានបន្តចុះពិនិត្យផ្លូវជនបទក្រាលគ្រួសក្រហម១ខែ្សទៀតដែលមានប្រវែង១៨គីឡូម៉ែត្រ នៅចំណុចត្រង់ព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដែលក្នុងនោះមានប្រវែងប្រហែល១០គីឡូម៉ែត្រ ស្ថិតក្មុងខេត្តព្រះវិហារ និងប្រវែងប្រហែល៨គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ធំ នឹងត្រូវដាក់បញ្ចូលក្នុង Shortlist ដើម្បីពិភាក្សាជាមួយភាគីពាក់ពន្ធ័ និងដៃគូ សម្រាប់ទទួលបានការគាំទ្រ និងត្រូវធ្វើការសាងសង់ផ្លូវកៅស៊ូ២ជាន់បន្តទៀត ដែល១ខ្សែនេះត្រូវបានតភ្ជាប់ចេញពីផ្លូវកៅស៊ូរបស់ផ្លូវដែលកំពុងសាងសង់ និងតភ្ជាប់ទៅផ្លូវកៅស៊ូក្នុងខេត្តកំពង់ធំ ។

 

– ដោយឡែកនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារបានបន្តចុះត្រួតពិនិត្យផ្លូវក្រាលក្រួសក្រហម១ខ្សែទៀត ដែលមានប្រវែង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលត្រូវបន្តសាងសង់ឲ្យទៅជាផ្លូវកៅស៊ូ២ជាន់ DBST របស់គម្រោងខាងលើផងដែរ។

 

ក្នុងឳកាសនោះក្រុមការងារការក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងបានពាំនាំសារផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិបឌ្ឍន៍ជនបទ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ