RID4CAM 2 Feasibility Study Prequalification
១ ម៉ោងមុន ថ្ងៃទី២៤ ខែកុម្ភៈ ២០២៥
ខេត្តកំពង់ចាម៖នាព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៉ិន ចន្ថា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសវិទ្យាស្ថានវិស្វកម្មមរតកតេជោ ខ.ភ.ម និងបើក-បិទសម្ពោធសមិទ្ធផលនានារបស់វិទ្យាស្ថានវិស្វកម្មមរតកតេជោ ខ.ភ.ម ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន, រដ្ឋបាលខេត្តកំពង់ចាម, ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ សេនានុព័ន្ធ និងអនុព័ន្ធយោធាប្រចាំនៅកម្ពុជា ចិន, រុស្ស៊ី, ថៃ, វៀតណាម និងឡាវសរុបចំនួន ៥០៨ រូប ។