ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន លើកទី ២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ

ចែលរំលែក

រាជធានីភ្នំពេញ៖នាថ្ងៃព្រហស្បតិ៍០៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី០៦ ខែកុម្ភៈ  ឆ្នាំ២០២៥  ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង អាងទន្លេ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន លើកទី ២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងអាងទន្លេ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធាន និងសមាជិកគណៈកម្មាធិការ ព្រមទាំងអគ្គលេខាធិការ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ អភិបាល អភិបាលរងខេត្តពាក់ព័ន្ធ និងប្រធានមន្ទីរធនធានទឹកនិងឧតុនិយមនៃបណ្ដាខេត្តរាជធានីពាក់ព័ន្ធជាច្រើនរូប នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ