ឯកឧត្តម យឹម ជុង អញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលចុះផ្ទៀងផ្ទាត់ (ODF)
- ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តប៉ៃលិន៖ នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមជាអធិបតី ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលចុះផ្ទៀងផ្ទាត់ (ODF) នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដោយមានការចូលរួមពី ឯកឧត្តម ងួន លីណាអភិបាលរង នៃគណៈអភិបាលខេត្ត , លោក លន់ សាយតេង,លោក ហ៊ត ឫទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនផងដែរ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី៖
– លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការតំណាងមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអង្គការដៃគូពាក់ព័ន្ធក្នុងខេត្ត លោក-លោកស្រីអភិបាល អភិបាលរងស្រុក/ក្រុងទាំង២ ក្រុមប្រឹក្សាឃុំ/សង្កាត់ សរុបចំនួន ៥៧ នាក់ ស្រី ១៤ នាក់។
ជាលទ្ធផល៖
១- បទបង្ហាញពីនីតិវិធីគោលការណ៍ (ODF)
២- ក្រុមការងារថ្នាក់ជាតិ បានធ្វើបទបង្ហាញ ពីលទ្ធផល ចុះផ្ទៀងផ្ទាត់ (ODF) ខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យមាន ៩៧% និងខ្នងផ្ទះប្រើប្រាស់បង្គន់រួមមាន ៣%។
៣- កម្រិតឆ្លើយតប តាមបទដ្ឋានអញ្ញត្រកម្មអនាម័យទាំង៧ នៃគោលការណ៍ណែនាំថ្នាក់ជាតិមាន ៨៨%
៤- ពិគ្រោះយោបល់ និងឯកភាពទទួលយកលទ្ធផលចុះផ្ទៀងផ្ទាត់ខេត្តប៉ៃលិន ជាខេត្តទទួលជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) បឋមចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅ ។
៥- រដ្ឋបាលខេត្ត គ្រោងរៀបចំប្រារព្វពិធីអបអរសាទរ និងប្រកាសទទួលស្គាល់ខេត្តប៉ៃលិន សម្រេចបាន (ODF) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។