លោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទបានដឹកនាំមន្រ្តីចុះសិក្សាស្វែងយល់អំពីមុខរបរចិញ្ចឹមកណ្ដូប និងចង្រិត
- ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានដឹកនាំមន្រ្តីចំនួន ២រូប ចុះសិក្សាស្វែងយល់អំពីមុខរបរចិញ្ចឹមកណ្ដូប និងចង្រិត នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមការងារបានចុះសម្ភាសន៍ផ្ទាល់ជាមួយលោកស្រី ស៊ូម៉េង អំពីបច្ចេកទេសចិញ្ចឹមកណ្ដូប និងចង្រិត ការរៀបចំផែនការសកម្មភាពការងារ និងហិរញ្ញវត្ថុ(ដើមទុន) បញ្ហាប្រឈម ដំណោះស្រាយ ដំណើរការទីផ្សារ និងគោលដៅពង្រីកអាជីវកម្មមុខរបរចិញ្ចឹមកណ្ដូប និងចង្រិត ។ គួរបញ្ជាក់ថា លោកស្រីបានលក់ចែកចាយសម្រាប់អ្នកទទួលទិញយកទៅបរិភោគ និងចែកចាយពូជផងដែរ ការចុះសិក្សាស្វែងយល់អំពីមុខរបរនេះក្នុងគោលបំណង ៖ ដើម្បីរៀបចំចងក្រងឯកសារអំពីមុខរបរដែលមានសក្ដានុពល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក្នុងន័យជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច មុខរបរ និងការងារ របស់ប្រជាពលរដ្ឋនៅជនបទ។