ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប
- ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៨:១០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តសៀមរាប៖នាថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយនឹងលោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប។ ក្នុងពិធីនេះដែរមានការចូលរួមពីប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការសរុបចំនួន ៣៦នាក់ នាសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប។
ឯកឧត្តមរដ្ឋលេខាធិការបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ដើម្បីអនុវត្តការងារប្រកបដោយសុខដុមនីយកម្មនៅក្នុងមន្ទីរ និងត្រូវពង្រឹងប្រសិទ្ធិភាពក្នុងការបំពេញភារ:កិច្ច ដោយបន្ដអនុវត្តកម្មវិធីអាទិភាពទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទប្រកបដោយប្រសិទ្ធភាព។