ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅបន្តរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
- ៦ នាទីមុន ថ្ងៃទី៦ ខែកុម្ភៈ ២០២៥
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅបន្តរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។
សូមជម្រាបជូនផងដែរថា ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្នុងរយៈពេល៥ឆ្នាំចុងក្រោយ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ដោយសន្និបាតដំណើរការរយៈពេល ០២ថ្ងៃ គឺថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលពិធីបើកសន្និបាតក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ។ តាមរយៈសន្និបាតនេះ ក្រសួងបានបង្ហាញថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួនរួមមាន៖ ការងារកែទម្រង់ និងការពង្រឹងអភិបាលកិច្ច, ការងារវិស័យប្រៃសណីយ៍, ការងារវិស័យទូរគមនាគមន៍, ការងារវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងវិស័យឌីជីថល និងការងារសង្គម៕