ឯកឧត្តម លី ណារុន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងសមិទ្ធផលនានា របស់អង្គការដៃគូអភិវឌ្ឍន៍ដែលបានអនុវត្តការងារក្នុងខេត្តពោធិ៍សាត់

ចែលរំលែក

ខេត្តពោធិ៍សាត់៖​ នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងសមិទ្ធផលនានា របស់អង្គការដៃគូរអភិវឌ្ឍន៍ដែលបានអនុវត្តការងារក្នុងខេត្តពោធិ៍សាត់ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។

 

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ លោក ស្រ៊ីន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ លោកអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ប្រធានមន្ទីរ លោក-លោកស្រីតំណាងអង្គការដៃគូរអភិវឌ្ឍន៍ ចំនួន១៣អង្គការ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបចំនួន ៣៩នាក់ ស្រ្តី ១១នាក់។

 

នារសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ រួមជាមួយក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏បានចុះពិនិត្យការងារសាងសង់ផ្លូវកៅស៊ូ(DBST) ១ខ្សែ  ប្រវែង ២ ២៦០ម៉ែត្រ ទទឹង៦ម៉ែត្រ ផ្លូវត្បែងជ្រុំ-រ៉ាទទឹងថ្ងៃ ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ ព្រមទាំងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងបានពាំនាំសារផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹករលឹក ពីឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបានជម្រាបពួកគាត់ថាគម្រោងផ្លូវក្រាលកៅស៊ូ ដែលអនុវត្តដោយកងវិស្វកម្ម ក្រសួងការពារជាតិ គឺគ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់សម្ពោធឱ្យប្រើប្រាស់មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ