ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ របស់គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា
- ៥ ម៉ោងមុន ថ្ងៃទី៦ ខែកុម្ភៈ ២០២៥
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្គ: ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរលោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ របស់គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធាន និងសមាជិកគណៈកម្មាធិការ ព្រមទាំងអគ្គលេខាធិការ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕