ឯកឧត្តម យឹម ជុង អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពី បេសកកម្មចាប់ផ្តើម គម្រោងគ្រប់គ្រងវិស័យធនធានទឹក ដោយវិធានការចម្រុះ (IWRM)
- ៥៥ នាទីមុន ថ្ងៃទី៤ ខែកុម្ភៈ ២០២៥
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពី បេសកកម្មចាប់ផ្តើម គម្រោងគ្រប់គ្រងវិស័យធនធានទឹក ដោយវិធានការចម្រុះ (IWRM) ក្រោមអធិបតីភាព ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង តំណាងអាជ្ញាធរខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។ គម្រោងគ្រប់គ្រងវិស័យធនធាន គាំទ្រហិរញ្ញប្បទានដោយធនាគារ អភិវឌ្ឍន៍អាស៊ី ADB និង ធនាគារ AIIB និង ថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ថវិកាសរុបចំនួន ១៨ លានដុល្លា អនុវត្តរយៈពេល ៦ឆ្នាំ(២០២៤ – ២០៣០)៕