ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បានដឹកនាំកិច្ចប្រជុំដើម្បីចុះកិច្ចសន្យាលើការងារធានាគុណភាពសំណង់សិល្បការ្យ

ចែលរំលែក

រាជធានីភ្នំពេញ: នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២០៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងជាអនុប្រធាន គ.ត.វ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំដើម្បីចុះកិច្ចសន្យាលើការងារធានាគុណភាពសំណង់សិល្បការ្យ  ដោយមានការចូលរួមពី ភាគីតំណាងអ្នកទទួលការ ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ និងជាអនុប្រធាន គ.ត.វ. ឯកឧត្តមអគ្គនាយកបច្ចេកទេស និងជាប្រធានលេខាធិការដ្ឋាន គ.ត.វ. ក្រុមការងារបច្ចេកទេស គ.ត.វ.ព្រមទាំងសមាជិក សមាជិកានៃលេខាធិការដ្ឋាន គ.ត.វ. សរុបចំនួន ២៥រូប ស្រ្តី ២រូប។

 

ជាកិច្ចដំបូង ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បានមតិស្វាគមន៍ និងអនុញ្ញាតជូន ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស និងប្រធានលេខាធិការដ្ឋាន គ.ត.វ. ដើម្បីជម្រាបជូនអង្គប្រជុំនូវ គម្រោងការងារដែលបានរៀបចំសំណើសុំធានាគុណភាពសំណង់សិល្បការ្យ ដែលភាគីអ្នកទទួលការ បានសាងសង់រួចរាល់ ១០០% មុន គ.ត.វ. ចុះត្រួតពិនិត្យ និងវាយតម្លៃបច្ចេកទេស ចំនួន ០៤គម្រោង រួមមាន៖

១. គម្រោងលេខ DRR-NC-2024-No.056 ស្ថិតនៅខេត្តសៀមរាប បានសាងសង់រួចរាល់នូវលូប្រអប់មុខពីរ ចំនួន ០២កន្លែង លូប្រអប់មុខមួយ ចំនួន ០១កន្លែង និងលូមូលមុខមួយ ចំនួន ០២កន្លែង។

២. គម្រោងលេខ DRR-NC-2024-No.024 ស្ថិតនៅខេត្តរតនគិរី បានស្ថាបនារួចរាល់ស្ពាន រួចរាល់ ១០០% (គ្រឿងបង្គុំផ្នែកខាងលើស្ពាន និងធ្នឹមបណ្ដោយស្ពាន)។

៣. គម្រោងលេខ DRR-NC-2024-No.036 ស្ថិតនៅខេត្តពោធិ៍សាត់ បានសាងសង់រួចរាល់នូវលូប្រអប់មុខពីរចំនួន ០១កន្លែង លូប្រអប់មុខមួយចំនួន ០១កន្លែង លូមូលមុខមួយចំនួន ០២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង។

៤. គម្រោងលេខ DRR-NC-2024-No.073 ស្ថិតនៅខេត្តកោះកុង បានសាងសង់រួចរាល់នូវលូប្រអប់មុខមួយចំនួន ០២កន្លែង លូមូលមុខពីរចំនួន ០១កន្លែង លូមូលមុខមួយចំនួន ០១កន្លែង។

 

ជាលទ្ធផល បន្ទាប់ពីបានពិនិត្យលើខ្លឹមសារនៃកិច្ចសន្យារួច តំណាងភាគីអ្នកទទួលការ មិនបានភ្ជាប់មកជាមួយនូវលិខិតផ្ទេរសិទ្ធិ ដោយក្នុងនោះអ្នកទទួលការគោរពស្នើសុំយកកិច្ចសន្យាទាំង ៤គម្រោងខាងលើ ដើម្បីជូន ឯកឧត្តមឧត្តមសេនីយ៍ឯក សឿន រឿត ដើម្បីពិនិត្យ ព្រមទាំងផ្ដិតមេដៃ រួចបញ្ជូនមក គ.ត.វ. វិញ យ៉ាងយូរ ១សប្តាហ៍បន្ទាប់ពីកិច្ចប្រជុំ។ ទន្ទឹមនឹងនោះ តំណាងភាគីអ្នកទទួលការ មានសំណូមពរ ចំនួន ០៣ ដូចខាងក្រោម៖

 

១. សូមពន្លឿនការងារចុះត្រួតពិនិត្យឱ្យបានឆាប់

២. ចំពោះគម្រោងនៅក្នុងផែនការឆ្នាំ២០២៦ ស្នើសុំឱ្យមានកិច្ចសហការជាមួយអ្នកទទួលការ ដោយនៅពេលចុះសិក្សាគ្រោងប្លង់ សូមឱ្យមានភាគីអ្នកទទួលការ ចូលរួមជាមួយ។

៣.ស្នើសុំនៅពេលដែលខាងអ្នកទទួលការធ្វើលិខិតឆ្លើយតប សូមជួយពន្លឿនដំណើរការនីតិវិធីឯកសារ (ជាពិសេសនៅពេលការងារមុនប្រគល់-ទទួល ១០០%)។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ