ឯកឧត្តម ផូ ផារិទ្ធ បានដឹកនាំកិច្ច ដេីម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងជួសជុលឡេីងវិញបន្ទាន់ផ្លូវជនបទ(ERRRP)
- ២ ម៉ោងមុន ថ្ងៃទី៣១ ខែមករា ២០២៥
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១កេីត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ ទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជានាយក គម្រោងជួសជុលឡេីងវិញបន្ទាន់ផ្លូវជនបទ (ERRRP) ក្រោមហិរញ្ញប្បទានធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៉ី (AIIB) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ច ដេីម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងជួសជុលឡេីងវិញបន្ទាន់ផ្លូវជនបទ(ERRRP) ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជានាយករងគម្រោង ឯកឧត្តមបណ្ឌិត លឹម អ៉ីវ ប្រធានគ្រប់គ្រងគម្រោង និងលោក លោកស្រី ជាមន្រ្តីអង្គភាពគ្រប់គ្រងគម្រោង សរុបចំនួន ១៧រូប ។
ដោយឡែកកិច្ចប្រជុំនេះ ក្រុមការងារគម្រោងបានបញ្ចប់ការជ្រេីសរេីសខ្សែផ្លូវជាមួយធនាគារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចំនួន ៦១ខ្សែ មានប្រវែងសរុប ៦៤២,៦៥គ.ម នៅក្នុងខេត្តគោលដៅចំនួន៦ខេត្ត ជុំវិញបឹងទន្លេរសាប រួមមាន៖ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៏សាត់ ខេត្តកំពង់ឆ្នាំង។
ជាពិសេសគម្រោងបានស្នេីសុំការពិនិត្យ និងផ្តល់យោបល់បន្ថែមលេីផែនការលទ្ធកម្ម និងផែនការថវិកាប្រចាំឆ្នាំ២០២៥ ជាមួយភាគីធនាគារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៉ី (AIIB) ។