ឯកឧត្តម ជី ស៊ីថា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជាដើម្បី ពិនិត្យវឌ្ឍនភាពនិងលទ្ធផលការងារក្នុងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈស្ថាបត្យករកម្ពុជា
- ១ ថ្ងៃមុន ថ្ងៃទី២៩ ខែមករា ២០២៥
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖នាថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ និងជាសមាជិកក្រុមប្រឹក្សា គណៈស្ថាបត្យករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈស្ថាបត្យករ កម្ពុជាដើម្បីពិនិត្យវឌ្ឍនភាពនិងលទ្ធផលការងារក្នុងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥របស់គណៈស្ថាបត្យករកម្ពុជា និងពិភាក្សាគោល នយោបាយជាតិស្តីពីស្ថាបត្យកម្មកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អនុប្រធាន និងសមាជិក ព្រមទាំងអគ្គលេខាធិការ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា និងសមាជិកអង្គប្រជុំជាច្រើនរូបទៀត៕