ក្រុមការងារអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា ចុះត្រួតពិនិត្យ និងវាយតម្លៃការងារសាងសង់ផ្លូវចំនួន ២ខ្សែ នៅក្នុងខេត្តស្ទឹងត្រែង

ចែលរំលែក

ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី ២១-២២ ខែមករា ឆ្នាំ ២០២៥ ក្រុមការងារអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) រួមមាន លោក ព្រំ ចាន់ ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង, លោក អ៊ុក ពិសិដ្ឋ អនុប្រធានមន្ទីរ, Mr. Jannath J Rajakaruna ប្រធានទីប្រឹក្សាបច្ចេកទេសគម្រោង, ក្រុមការងារវិស្វករគម្រោង, ក្រុមហ៊ុនទទួលការសាងសង់ និងអាជ្ញាធរស្រុក ឃុំ បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារសាងសង់ផ្លូវក្រាលក្រួសក្រហម, ផ្លូវក្រាលកៅស៊ូរពីរជាន់ (DBST) និងផ្លូវក្រាលបេតុង មានដូចខាងក្រោម៖

ទី១. ការងារសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុងដែលមាន ប្រវែងសរុប ៧,៣១គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែង ៥,៧៩គីឡូម៉ែត្រ, ផ្លូវក្រាលបេតុងប្រវែង  ១,៥២គីឡូម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន ដែលបានស្ថាបនាសម្រេចបាន ១០០% ស្ថិតនៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

២. ការងារសាងសង់ផ្លូវក្រាលក្រួសក្រហម ប្រវែង ៥,៥៥គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន ដែលបានស្ថាបនាសម្រេចបាន ១០០% ស្ថិតនៅឃុំស្រែក្រសាំង ស្រុកសៀមបូក ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ