លោក ទិត្យ សុផា អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលល្បាយក្រួស ចំនួន ២ខ្សែ នៅខេត្តព្រះវិហារ
- ៣ ម៉ោងមុន ថ្ងៃទី២៤ ខែមករា ២០២៥
- សកម្មភាពក្រសួង
ខេត្តព្រះវិហារ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ លោក ទិត្យ សុផា ប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលល្បាយក្រួសកម្រាស់ ៣០ ស.ម ចំនួន ២ខ្សែ ប្រវែងសរុប ៧.១១ គ.ម ទទឹង៦ម៉ែត្រ នៅភូមិស្លែង និងភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដោយមានការចូលរួមពី តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរបរិស្ថាន ទីប្រឹក្សាគម្រោង និងប្រធានគ្រប់គ្រងគម្រោងថ្នាក់ខេត្ត តំណាងក្រុមហ៊ុនអ្នកទទួលការ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក កងកម្លាំងទាំង ៣ របស់ស្រុក លោក លោកស្រីប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ និងមេឃុំខ្យង មេភូមិ និងសមាជិកភូមិស្លែង និងភូមិខ្យងប្រធាន និងសមាជិកសហគមន៍កសិកម្មស្រ្តីរតនៈ ប្រជាពលរដ្ឋសរុប ១៣៧នាក់/ស្រី៨៣ នាក់។
ជាមួយគ្នានេះ លោកប្រធានគ្រប់គ្រងគម្រោង ក៏បានចែកវត្ថុអនុស្សាវរីយ៍ដែលជាអំណោយ របស់ឯកឧត្តមរដ្ឋមន្រ្តីជូនប្រជាពលរដ្ឋចំនួន ១៣៩នាក់ ម្នាក់ៗទទួលបានក្រម៉ាមួយផងដែរ។