លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា រវាងក្រុមវាគ្មិនបច្ចេកទេសការងារយេនឌ័រ ជាមួយនឹងនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ លើការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញយេនឌ័រប្រចាំក្រសួង

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា រវាងក្រុមវាគ្មិនបច្ចេកទេសការងារយេនឌ័រ ជាមួយនឹងនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ លើការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញយេនឌ័រប្រចាំក្រសួង (Training of Trainers) ដោយមានការចូលរួមពីសំណាក់លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំនៃក្រុមការងារយេនឌ័រ លោកប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញនៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ។

 

គោលបំណងចម្បងនៃកិច្ចប្រជុំគឺដើម្បីប្រមូលធាតុចូលន្ថែមក្នុងការតាក់តែងឯកសារមេរៀនគោល ក៏ដូចជារៀបចំស្លាយបទបង្ហាញសម្រាប់ដំណើរ ការវគ្គបណ្តុះ បណ្តាលគ្រូបង្គោលនាពេលខាងមុខនេះ  ដោយផ្តោតសំខាន់លើប្រធានបទ  យេនឌ័រ  និងការអភិវឌ្ឍក្នុងយុគ្គសម័យសេដ្ឋកិច្ច បរិបទឌីជីថល ដោយធ្វើយ៉ាងណាឱ្យស្របទៅនឹងគោលនយោបាយជាតិ  និងគោលនយោបាយ ផែនការយុទ្ឋសាស្ត្ររបស់ក្រសួងកិច្ចការនារី៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ