ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញចូលរួមជាគណៈអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី ដំណើរការនៃការអនុវត្ត “កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព”
- ៦ ម៉ោងមុន ថ្ងៃទី២២ ខែមករា ២០២៥
- សកម្មភាពក្រសួង
ខេត្តកំពត ៖ នាថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី ដំណើរការនៃការអនុវត្ត “កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ)។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំដោយ ផ.ក.អ នៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅភូមិភាគ ៣ ខេត្តកំពត ដោយមានការចូលរួមពី លោក លោកស្រី ជាអភិបាលរងខេត្ត, អភិបាលក្រុង ស្រុក, មេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ ដែលមកពីខេត្តចំនួន ៦ គឺ ខេត្តតាកែវ កំពង់ស្ពឺ កែប កំពត ព្រះសីហនុ និងខេត្តកោះកុង សរុបចំនួន ១ ២៥០ រូប៕