ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញាដឹកនាំកិច្ចប្រជុំពិនិត្យរួមគ្នាលើកទី៤ នូវវឌ្ឍនភាពនៃ ការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP)
- ៦ ម៉ោងមុន ថ្ងៃទី២២ ខែមករា ២០២៥
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ ទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយក គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈប្រព័ន្ធនិម្មិតសម្រាប់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តគោលដៅ (Virtual Meeting with Zoom) ដើម្បីពិនិត្យរួមគ្នាលើកទី៤ នូវវឌ្ឍនភាពនៃការអនុវត្តគម្រោង CRRIDP ជាមួយក្រុមការងាររបស់ការិយាល័យ ធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korea Eximbank) ដែលដឹកនាំដោយលោកស្រី Minniey Chey នាយិកាប្រចាំប្រទេសកម្ពុជានៃការិយាល័យ EDCF ។
សមាសភាពដែលបានអញ្ជើញចូលរួមមាន៖ ថ្នាក់ដឹកនាំ និងមន្រ្តីគម្រោង នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមទីប្រឹក្សាបច្ចេកទេស KCIeng ថ្នាក់ដឹកនាំ និងបន្រ្តីបច្ចេកទេសគម្រោង នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅទាំង៦ ព្រមទាំងក្រុមហ៊ុនទទួលការសាងសង់ផ្លូវ ILSUNG សរុបចំនួន ៣១រូប។
គួរបញ្ជាក់ថា៖គម្រោងបាននិងកំពុងដំណើរការស្ថាបនាផ្លូវកម្រាលបេតុង ប្រវែងសរុប ១៤៩,៦០ គ.ម ស្ពានចំនួន ២១ និងលូប្រអប់ចំនួន៨ នៅក្នុងខេត្តគោលដៅចំនួន៦ រួមមាន៖ ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។