- ៧ ម៉ោងមុន ថ្ងៃទី២០ ខែមករា ២០២៥
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ភោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ។
សូមជម្រាបជូនផងដែរថា មណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ជាដីសម្បទានសង្គមកិច្ចត្រូវបានផ្តួចផ្តើមរៀបចំ និងបង្កើតឡើងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជារួមមាន៖ សាលាប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង មានអគារសិក្សា ១ខ្នង ២ជាន់ ១២បន្ទប់ ទីចាត់ការ ១ខ្នង ៤បន្ទប់, អគារស្នាក់នៅ ១ខ្នង ២ជាន់ ២០បន្ទប់ សាងសង់លើផ្ទៃដីទំហំ ៦៣,០០០ម៉ែត្រការ៉េ មានរបងព័ទ្ធជុំវិញ។ នៅក្នុងមជ្ឈមណ្ឌលនេះ មានអគារសង្គ្រោះបឋម និងជំងឺទូទៅ ១ខ្នង ១៤បន្ទប់, អគារសម្ភព និងរោគស្រ្តី ១ខ្នង ៨បន្ទប់ និងអគារស្នាក់នៅ ១ខ្នង ២ជាន់ ២០បន្ទប់ សាងសង់លើផ្ទៃដីទំហំ ៦៣.០០០ ម៉ែត្រការ៉េ មានរបងព័ទ្ធជុំវិញ និងសមិទ្ធផលផ្សេងៗទៀតផងដែរ ៕