ឯកឧត្តមបណ្ឌិត សួស គង់ បានអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា ដើម្បីធ្វើទស្សនកិច្ចតំបន់ទន្លេសាប និងពិនិត្យបង្គោលព្រំតំបន់ ៣ ស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប

ចែលរំលែក

ខេត្តសៀមរាប៖ នាថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកនៃអាជ្ញាធរទន្លេសាប បានអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ដើម្បីធ្វើទស្សនកិច្ចតំបន់ទន្លេសាប និងពិនិត្យបង្គោលព្រំតំបន់ ៣ ស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងសមាជិកនៃអាជ្ញាធរទន្លេសាប ដែលរួមមានសមាសភាពអញ្ជើញមកពីបណ្ដាក្រសួង ស្ថាប័ន អាជ្ញាធរដែនដីនៃខេត្តជុំវិញបឹងទន្លេសាប ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ បេសកកម្មនេះ បានប្រព្រឹត្តទៅតាមកម្មវិធីជាបន្តបន្ទាប់ ដូចខាងក្រោម៖

 

១- បានចុះពិនិត្យបង្គោលព្រំតំបន់ ៣ នៅក្នុងសហគមន៍អភិរក្សបឹងពារាំង និងបានជួបសំណេះសំណាលជាមួយគណៈកម្មការសហគមន៍ ដើម្បីណែនាំឲ្យប្រជាសហគមន៍ចូលរួមថែរក្សាតំបន់ព្រៃលិចទឹកក្នុងតំបន់ ៣ ដោយមិនឱ្យឈូសឆាយដី កាប់ឆ្កាព្រៃ ធ្វើផ្លូវ ជីកប្រឡាយ ឬធ្វើការអភិវឌ្ឍផ្សេងៗឡើយ។

២- ចេញដំណើរពីសហគមន៍អភិរក្សបឹងពារាំងមកទំនប់ ៧៨។

៣- ចុះពិនិត្យបង្គោលក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ។

៤- ចុះពិនិត្យស្ថានីយ៍បូមទឹកចេញពីបឹងទន្លេសាប របស់រដ្ឋាករទឹកស្វយ័តខេត្តសៀមរាប រួចបន្តទៅជួបសំណេះសំណាលជាមួយរដ្ឋាករទឹកស្វយ័តខេត្តសៀមរាបនៅទីស្នាក់ការ។

៥- បន្តដំណើរចូលរួមទស្សនា Angkor Wildlife & Aquarium ក្រុងសៀមរាប។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ