ឯកឧត្តម សៅ ជីវ័ន្ត បានដឹកនាំក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ចុះសិក្សាស្វែងយល់អំពីមុខរបរកែច្នៃកំប្លោកធ្វើសម្ភារៈប្រើប្រាស់នៅភូមិកោះតាពៅ ខេត្តកំពង់ធំ
- ៤ ម៉ោងមុន ថ្ងៃទី១៧ ខែមករា ២០២៥
- សកម្មភាពក្រសួង
ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ចុះសិក្សាស្វែងយល់អំពីមុខរបរកែច្នៃកំប្លោកធ្វើសម្ភារៈប្រើប្រាស់នៅភូមិកោះតាពៅ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្រុមការងារបានជួបសម្ភាសន៍ជាមួយលោកស្រី អួង ស្រីល័ក្ខ ជាអ្នកតម្បាញកំប្លោកធ្វើជា មួក កាបូប ទ្រនាប់ប៉ាន់តែ ពែងតែ និងរបស់ប្រើប្រាស់ផ្សេងទៀត។ គួរបញ្ជាក់ដែរថា ផលិតផលទាំងនេះត្រូវបានលក់ឱ្យអតិថិជនបោះដុំ នៅខេត្តបាត់ដំបង ស្វាយរៀង កំពង់ធំ រួមទាំងរាជធានីភ្នំពេញ និងលក់ទៅក្រៅប្រទេសផងដែរដូចជា ប្រទេសថៃ កូរ៉េ និងអាមេរិក និងតាមការបញ្ជាទិញរបស់អតិថិជន។ ការសិក្សានិងស្រង់ស្ថិតិមុខរបរនេះដើម្បីរៀបចំអោយមានឯកសារសម្រាប់គាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅជនបទ និងឆ្លើយតបតម្រូវការទីផ្សារប្រកបដោយមោទនះភាពលើផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ធម៌៕