ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវាត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សាលើការ កំណត់នូវមូលដ្ឋាន (Baseline) និងចំណុចគោលដៅ (Target) ចំពោះពិន្ទុ នៃសន្ទស្សន៍ ប្រតិបត្តិការភស្តុភារកម្ម ( LPI Score ) ក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនិងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សាលើការកំណត់នូវមូលដ្ឋាន (Baseline) និងចំណុចគោលដៅ (Target) ចំពោះពិន្ទុនៃ សន្ទស្សន៍ ប្រតិបត្តិការភស្តុភារកម្ម ( LPI Score ) ក្នុងក្របខ័ណ្ឌតាមដានត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយកនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា និងជាប្រធាន ក.ជ.ភ  ។

 

ក្រោយពីបានពិភាក្សាគ្នារួចមក អង្គប្រជុំបានសម្រេចថា កិច្ចប្រជុំលើកក្រោយ នឹងអញ្ជើញតំណាង ធនាគារពិភពលោក (World Bank) មកធ្វើបទបង្ហាញ និងពន្យល់អំពីនីតិវីធីនៃការដាក់ពិន្ទុ និង ការជ្រើសរើសក្រុមហ៊ុន៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ