លោកវេជ្ជ. លន់ សាយតេង ចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាតម្រង់ទិសគណៈកម្មាធិការថ្នាក់ខេត្តដើម្បីផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ( ODF)ថ្នាក់ក្រុង ស្រុក

ចែលរំលែក

ខេត្តប៉ៃលិន៖ លោកវេជ្ជ. លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាតម្រង់ទិសគណៈកម្មាធិការថ្នាក់ខេត្តដើម្បីផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ( ODF)ថ្នាក់ក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្តម រស់ នឿន អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន។

 

សិក្ខាសាលានេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១៣-១៥ ខែមករា ឆ្នាំ២០២៥ ដែលគាំទ្រថវិកាដោយអង្គការភ្លែនអន្ដរជាតិប្រចាំប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, អង្គការទស្សនពិភពលោក, សាម៉ារីតាន់ភឺស, មន្រ្តីជំនាញការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, សមាជិក PWG ខេត្ត  សរុបចំនួន ៣០នាក់ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីវាយតម្លៃស្ថានភាពបញ្ចប់ការបន្ទោបង់ពាសពាសកាល និងដើម្បីគាំទ្រដល់ថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលការណ៍ណែនាំនៃការផ្ទៀងផ្ទាត់ ODF។  សិក្ខាសាលាសម្រេចបានលទផលដូចខាងក្រោម៖

– ផ្តល់ការយល់ដឹងពីបទបង្ហាញរបស់នាយកដ្ឋានថែទាំសុខភាពជនបទអំពីនីតិវិធីគោលការណ៍ក្នុងការចុះផ្ទៀងផ្ទាត់ (ODF)ដល់គណៈកម្មាធិការ PWGថ្នាក់ខេត្ត ក្រុង ស្រុក

– ធ្វើផែនការបន្តចុះផ្ទៀងផ្ទាត់នៅថ្នាក់ស្រុក ក្រុង

– បានពិនិត្យឯកសារដែលបានរៀបចំរួចពីថ្នាក់ភូមិ ក្រុង ស្រុក៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ