លោក ឈន ឈឿន ដឹកនាំក្រុមការងារជំនាញចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការសង់ និងប្រើប្រាស់បង្គន់លូភ្លោះ នៅស្រុកត្រាំកក់ ខេត្តតាកែវ

ចែលរំលែក

ខេត្តតាកែវ ៖ នាថ្ងៃអង្គារ ០១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោក ឈន ឈឿន ប្រធានការិយាល័យ និងជាប្រធានក្រុមការងារសហគមន៍ដឹកនាំអនុវត្តអនាម័យ (Community Led Total Sanitation-CLTS) បានសហការជាមួយមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ រៀបចំកិច្ចប្រជុំ តាមដានវឌ្ឍនភាពនៃការជំរុញសាងសង់បង្គន់លូភ្លោះ នៅសាលាឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូលរួមពីលោកមេឃុំ, ក្រុមប្រឹក្សាឃុំ និងរួមទាំងលោក លោកស្រីជាមេភូមិ/អនុភូមិទាំង១៣ភូមិ សរុបអ្នកចូលរួមចំនួន ៣៨ រូប ស្រ្តីចំនួន ៧រូប។

 

ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារបានធ្វើការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការសង់ និងប្រើប្រាស់បង្គន់លូភ្លោះ ដែលជាបច្ចេកទេសនៃការទុកដាក់កាកសំណល់លាមកមនុស្ស ស្ថិតក្នុងអនាម័យកម្រិតសុវត្ថិភាព (Safely Managed Sanitation-SMS) សម្រាប់ជាចំណេះដឹងបច្ចេកទេសអនាម័យមួយផ្នែកទៀត ទៅដល់អ្នកចូលរួមដែល ជាភ្នាក់ងារផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋនៅតាមភូមិនីមួយៗ ក្នុងការសាងសង់បង្គន់អនាម័យប្រភេទនេះ។

 

បន្ទាប់ពីកិច្ចប្រជុំចប់ក្រុមការងារបានរៀបចំការផ្សព្វផ្សាយអំពីបច្ចេកទេសនៃសាងសង់និងការប្រើប្រាស់ បង្គន់អនាម័យលូភ្លោះជាមួយប្រជាពលរដ្ឋដើម្បីបំផុសសកម្មភាព អនាម័យ(Triggering) ក្នុងការទុកដាក់កាកសំណល់លាមកប្រកបដោយសុវត្ថិភាព (Safely Managed Sanitation-SMS) ទៅដល់ប្រជាពលរដ្ឋផ្ទាល់ជាពិសេសសម្រាប់ ខ្នងផ្ទះបានកំពុងប្រើបង្គន់អនាម័យរួមគ្នា និងខ្នងផ្ទះត្រូវសង់ថ្មីៗនៅភូមិត្រពាំងកែស ដែលមានអ្នកចូលរួមចំនួន២៤ រូប ស្រ្តី១២រូប៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ