ឯកឧត្ដម អ៊ិន ចន្ថា អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារនៅកម្ពុជា
- ៥ ម៉ោងមុន ថ្ងៃទី១៥ ខែមករា ២០២៥
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ិន ចន្ថា រដ្ឋលេខាធិការ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារនៅកម្ពុជា (Children’s Climate Risk Index-CCRI) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយការចូលរួមផងដែរពីក្រសួង ស្ថាប័ន និងអង្គការដៃគូដែលពាក់ព័ន្ធជាច្រើនក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន ជាមួយអង្គការ UNICEF។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានអំពាវនាវដល់ក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធនានា និងរួមទាំងសាធារណជន បញ្ឈប់ការប្រើប្រាស់ថង់ផ្លាស់ស្ទីក ដើម្បីប្រែក្លាយព្រះរាជាណាចក្រកម្ពុជាទទួលបានបរិស្ថានល្អ សម្រាប់ការរស់នៅប្រជាពលរដ្ឋគ្រប់រូប ជាពិសេសសម្រាប់ការគាំទ្រទៅដល់កុមារ។
មុននឹងបញ្ជប់ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានសំណូមពរដល់បណ្តាក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ជួយផ្សព្វផ្សាយបន្តទៅដល់អង្គភាពចំណុះក្រសួងស្ថាប័នសាមី ដើម្បីបានជ្រួតជ្រាបអំពីសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារនៅកម្ពុជា៕