លោក តេង ពិសិដ្ឋ ប្រធានគ្រប់គ្រងគម្រោងខ្សែច្រវាក់ផលិតកម្មប្រកប ដោយភាតរៈបរិស្ថាន រួមជាមួយក្រុមការងារវិស្វកររបស់គម្រោង បានចុះត្រួតពិនិត្យ ការដ្ឋានកំពុងដំណើរការសាងសង់ផ្លូវចំនួន៦ខ្សែ នៅក្នុងខេត្តត្បូងឃ្មុំ
- ៧ ម៉ោងមុន ថ្ងៃទី១០ ខែមករា ២០២៥
- សកម្មភាពក្រសួង
ខេត្តត្បូងឃ្មុំ៖ នាថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ លោក តេង ពិសិដ្ឋ ប្រធានគ្រប់គ្រងគម្រោងខ្សែច្រវាក់ផលិតកម្មប្រកប ដោយភាតរៈបរិស្ថាន រួមជាមួយ លោក លាន ភិរុណ វិស្វកររបស់គម្រោង និងមានការចូលរួមពីមន្រ្តីជំនាញរបស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យការដ្ឋានកំពុងដំណើរការសាងសង់ផ្លូវចំនួន៦ខ្សែ នៅក្នុងខេត្តត្បូងឃ្មុំ ដើម្បីត្រួតពិនិត្យពីវឌ្ឍនភាពការងារសាងសង់ និងបញ្ហាផ្សេងៗ ដែលកំពុងជួបប្រទះ។
តាមរយៈការចុះពិនិត្យទទួលបានលទ្ធផលដូចខាងក្រោម៖
១. ការដ្ឋានTBK42 (ភូមិដារផ្សារ-ភូមិស្ពាន ឃុំដារ ស្រុកមេមត់ )
– បានណែនាំឱ្យក្រុមហ៊ុនសាងសង់ពន្លឿនការងារអោយបានតាមផែនការ ដែលត្រូវបញ្ជប់ក្នុងខែមេសា២០២៥។
២. ការដ្ឋានTBK39 (ភូមិជ័យនិគម-ស្ទឹងតាថុក ឃុំកណ្តោលជុំ ស្រុកពញាក្រែក)
– កំពុងសាងសង់លូមូល និងលូប្រអប់
– កំពុងចាក់ដីស បំពេញតួផ្លូវ
– ស្នើសុំក្រុមហ៊ុនសាងសង់ជួយពន្លឿនការងារឱ្យបានឆាប់តាមផែនការគ្រោង
៣. ការដ្ឋានTBK26 (ភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក)
– ស្នើសុំបន្ថែមសំណង់ស្ទាក់ទឹកត្រង់លូប្រអប់ដើម្បីរក្សាទឹកទុកនៅរដូវប្រាំង និងស្តារអាងស្តុកទឹកឱ្យបានជ្រៅ ជូនប្រជាពលរដ្ឋបន្ថែម
៤. ការដ្ឋានTBK24 (ភូមិទួលកណ្តាល -ទួលចាន់ ឃុំពពេល ស្រុកពញាក្រែក)
– កែសម្រួលមុខឈ្នាងលូទី1 ដាក់គម្របអោយជិតដេីម្បីការពារគ្រោះថ្នាក់ដល់កុមារតូចៗ
– ស្នើសុំសម្រួលផ្លូវចូលទៅសាលាមតេយ្យភូមិ
៥. ការដ្ឋានTBK25 (ភូមិពពេល ឃុំពពេល ស្រុកពញាក្រែក)
– ស្នើសុំលើកកម្ពស់ផ្លូវដែលប្រឈមនឹងជំនន់ទឹកភ្លៀងចាប់ពីPk0+650 ដល់Pk1+446
៦. ការដ្ឋានTBK13 (ភូមិជ្រួល -ក្បាលថ្នល់ ឃុំចក ស្រុកអូរាំងឪ )
– មានដីអន់គុណភាពច្រើនដែលតម្រូវកាយយកចេញ និងចាក់ដីថ្មីបំពេញវិញ នៅផ្នែកសងខាងតួផ្លូវ
– ស្នើសុំពិនិត្យគុណភាពដីតួផ្លូវឱ្យបានម៉ដ្ឋចត់តាមបច្ចេកទេសមុនកាយយកចេញ
– ត្រូវសហការជាមួយទីប្រឹក្សាប្រចាំខេត្ត និងមន្ត្រីមន្ទីរអ ជ ប ចូលរួមវាស់វែងទំហំមាឌដីអន់គុណភាព ឱ្យបានត្រឹមត្រូវ