លោក​ កាយ​ សុខជា​ និងមន្ដ្រីការិយាល័យជំនាញ​ ជួបប្រជុំជាមួយក្រុមប្រឹក្សា​ឃុំ​ និង​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ​ នៃភូមិគំរូ​

ចែលរំលែក

ខេត្តកំពង់ឆ្នាំង​៖ នាថ្ងៃចន្ទ​ ១កេីត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤  លោក​ កាយ​ សុខជា​ អនុប្រធានមន្ទីរអភិវឌ្ឍន៍​ជនបទខេត្ត​កំពង់ឆ្នាំង​ បានដឹកនាំមន្ដ្រីការិយាល័យជំនាញ​ ជួបប្រជុំជាមួយក្រុមប្រឹក្សា​ឃុំ​ និង​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ​ នៃភូមិគំរូ​ ចំនួន ២ភូមិ គឺ ភូមិចោងម៉ោង​ ឃុំចោងម៉ោង​ ស្រុក​ទឹកផុស​ និង​ភូមិក្រាំងលាវ​ ឃុំក្រាំងលាវ​ ស្រុក​រលាប្អៀរ​ ។

 

គោលបំណង​ នៃ​កិច្ចប្រជុំ​ផ្តោតសំខាន់ ៖

១-​ ជម្រាបជូនអំពីលទ្ធផល​ នៃការសម្រេចជ្រើសរើសយក​ ភូមិ​ទាំង២ ធ្វើជាភូមិគំរូ​ សម្រាប់ឆ្នាំ២០២៥​

២-​ ពិភាក្សា​ និងចុះពិនិត្យផ្ទាល់​ អំពីសមិទ្ធលទ្ធភាពបឋម​ លេីតម្រូវការ​ក្នុងភូមិ :​ ផ្លូវ​ ជនបទ​ ស្តារប្រព័ន្ធធារាសាស្រ្ត​ សង់បង្គន់អនាម័យ​  ជួសជុលអណ្តូងទឹកខូច​ ឥណទាន​ ដំណាំគ្រួសារ​ និងវគ្គបណ្តុះបណ្តាលជួសជុលគ្រឿងចក្រ​ ធ្វេីជីកំប៉ុស​ និងជំនាញផ្សេងៗ៕

លោក

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ