ក្រុមការងារនាយកដ្ឋានថែទាំសុខភាពជនបទ បានចុះពិនិត្យនិងតាមដានការផ្សព្វផ្សាយសារអប់រំអនាម័យទាំងបី និង អនាម័យគិតគូរដល់អាហារូបត្ថម្ភ តាមរយៈគេហទំព័រនាយកដ្ឋានថែទាំសុខភាពជនបទ

ចែលរំលែក

ខេត្តក្រចេះ៖ ថ្ងៃចន្ទ ៨រោច ដល់ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣-២៥ ខែធ្នូ ឆ្នាំ២០២៤ លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក ព្រហ្ម ប៉ូលីម អនុប្រធានការិយាល័យ  និង លោក វង្ស ពិសី មន្ត្រីនៃនាយកដ្ឋានថែទាំសុខភាពជនបទ បានចុះពិនិត្យនិងតាមដានការផ្សព្វផ្សាយសារអប់រំអនាម័យទាំងបី និង អនាម័យគិតគូរដល់អាហារូបត្ថម្ភ តាមរយៈគេហទំព័រនាយកដ្ឋានថែទាំសុខភាពជនបទ នៅស្រុកព្រែកប្រសព្វ និង ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោមជំនួយហិរញ្ញប្បទានរបស់អង្គការយូនីសេហ្វ។

 

គោលបំណងនៃការចុះពិនិត្យ និងតាមដានការងាររីកចម្រើនរបស់រដ្ឋបាលស្រុក ឃុំគឺ

1.ចុះជួបសម្ភាសន៍ផ្ទាល់ជាមួយអាជ្ញាធរឃុំ ពីការទស្សនាវីដេអូអប់រំតាមរយៈការផ្សព្វផ្សាយដោយគេហទំព័ររបស់នាយកដ្ឋានដោយផ្តោតលើ :

– សាងសង់និងប្រើប្រាស់បង្គន់អនាម័យ

– លាងដៃនឹងសាប៊ូ

– ទុកដាក់និងប្រើប្រាស់ទឹកសុវត្ថិភាព

– អំពីជំងឺកូវីដ ១៩ និង ជំងឺឆ្លងប្រភេទថ្មី ដូចជា Noro

2.បង្កើតការយល់ដឹងពីសារ:សំខាន់នៃអាហារូបត្ថម្ភ លើកកម្ពស់សុខភាពសហគមន៍ និងការអភិវឌ្ឍន៍រយៈពេលវែងក្នុងការរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស សេដ្ឋកិច្ច សង្គមជាតិដល់អាជ្ញាធរឃុំ និង អ្នកពាក់ពន្ធ័។

 

ជាលទ្ធផល ៖

1.បានជួប និងសម្ភាសន៍ជាមួយអាជ្ញាធរឃុំចំនួន៤នៃស្រុកព្រែកប្រសព្ធ និងឃុំចំនួន២នៃស្រុកចិត្របុរី។

2.បានណែនាំឈ្មោះគេហទំព័រនាយកដ្ឋានថែទាំសុខភាពជនបទ និង ណែនាំខ្លឹមសារសំខាន់ៗរបស់វីដេអូអប់រំនីមួយៗ

3.បានផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ និង ជំងឺឆ្លងប្រភេទថ្មី ដូចជា Noro (៣ការពារ និង៣កុំ)

4.បានណែនាំពីសារ:សំខាន់នៃអាហារូបត្ថម្ភ

5.សមាជិកក្រុមប្រឹក្សាឃុំទទួលបន្ទុកកុមារនិងនារី ដែលទទួលបណ្តុះបណ្តាលពីថ្នាក់ស្រុក និង អង្គការដៃគូរ តែងតែយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់មាតាតាមផ្ទះ។

6.ពន្យល់ពីការវិវត្តន៍របស់កុមារតូចនៅ១០០០ថ្ងៃដំបូង ពិសេសផ្តោតលើការអភិវឌ្ឍន៍ខួរក្បាលកុមារ (ការលូតលាស់ខួរក្បាល ដំណើរការសាលា) និង សុខភាពមាតា (មុនពេល អំឡុងពេល និងក្រោយពេលមានផ្ទៃពោះ)។

7.ពិភាក្សាអំពីសារៈសំខាន់នៃអាហារមានតុល្យភាព និងកង្វះអាហារូបត្ថម្ភ នាំអោយកុមារក្រិសក្រិន និងស្គមស្គាំង ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ