ឯកឧត្តម សាន វិសាល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងស្ពានចំនួន ២គម្រោង នៅក្នុងខេត្តកំពង់ឆ្នាំង
១៦ នាទីមុន ថ្ងៃទី២៥ ខែធ្នូ ២០២៤
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយលេខាធិការដ្ឋាននៃ គ.ត.វ. ដោយមានការចូលរួមពី ឯកឧត្តមអគ្គនាយកបច្ចេកទេស ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃលេខាធិការដ្ឋាន គ.ត.វ. និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីរៀបចំរបៀបរបបការងារលំហូរ និងការធានានូវនិរន្តរភាពការងារ គ.ត.វ ៕