លោកជំទាវ ឡាយ វីរៈបុត្រ អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “គោលការណែនាំស្តីពី ការរៀបចំកន្លែងចម្រុះឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ “
- ១ ថ្ងៃមុន ថ្ងៃទី២៤ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “គោលការណែនាំស្តីពី ការរៀបចំកន្លែងចម្រុះឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ “ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ កិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងស្ថានទូតអូស្រ្តាលី លោកស្រីតំណាងUNFPA តំណាង USAID តំណាងDFAT/ACCESS ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូ សង្គមស៊ីវិល ដែលមានអ្នកចូលរួមផ្ទាល់ចំនួន១៥០នាក់ និងតាមប្រព័ន្ធនិមិ្មត ចំនួន ២០០ នាក់ នៅសណ្ឋាគារសាន់ អ៊ែន មូន រីវើសាយ ។ គោលការណ៍ណែនាំនេះ សហការរៀបចំដោយក្រសួងកិច្ចការនារី និងក្រសួងសុខាភិបាល ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ និងអនុវត្តគោលការណ៍ណែនាំស្តីពីការរៀបចំកន្លែងផ្តល់សេវាចម្រុះឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ។ កន្លែងផ្តល់សេវាចម្រុះមាន១០កន្លែងនៅរាជធានីភ្នំពេញ និងខេត្តចំនួន១០ ក្នុងឆ្នាំ ២០២៤នេះ និងនៅឆ្នាំ២០២៥ ខាងមុខនេះ នឹងរៀបចំ ចំនួន ៥ខេត្តទៀត ដើម្បីធានាផ្តល់នូវសាវាជួយជនរងគ្រោះ ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ៕