ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបេីកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការប្រមូលធាតុចូល និងធ្វេីបច្ចុប្បន្នភាពសេចក្តីព្រាងគោលការណ៍ណែនាំការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM) របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តព្រះសីហនុ ៖ នាថ្ងៃចន្ទ ៨រោច -អង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី ឯកឧត្តម ឌី ឡាំថា អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបេីកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការប្រមូលធាតុចូល និងធ្វេីបច្ចុប្បន្នភាពសេចក្តីព្រាងគោលការណ៍ណែនាំការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលរៀបចំឡេីងដោយក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតនៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ។ សិក្ខាសាលានេះមានការចូលរួមពី អគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីរាជការ សរុបចំនួន ៩០រូប ស្រី ១១រូប ។
សិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំឡេីងក្នុងគោលបំណងកំណត់បទដ្ឋានរួម ចង្អុរបង្ហាញ ណែនាំអំពីគោលការណ៏ វិធាន និងនីតិវិធីរួមក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅគ្រប់ដំណាក់កាលនៃវដ្តថវិកា ការងារពាក់ព័ន្ធផ្សេងៗទៀត និងអង្គភាពថវិកាទាំងអស់ចំណុះក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការអនុវត្តការងារហិរញ្ញវត្ថុអោយកាន់តែមានប្រសិទ្ធភាព៕