ឯកឧត្តម ផូ ផារិទ្ធ បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាអំពីផែនការបោះបង្គោលព្រំដែន ការស្ថាបនាបណ្តាញផ្លូវគមនាគមន៍ តំបន់ព្រំដែនកម្ពុជាជាប់ប្រទេសឡាវ – វៀតណាម – ថៃ និងរៀបចំស្នេីសុំថវិកា ឆ្នាំ២០២៥ សម្រាប់ដោះស្រាយសំណង់បានស្ថាបនារួច និងផែនការស្ថាបនាថ្មី នៅតាមបណ្តោយព្រំដែន ប្រទេសកម្ពុជា-វៀតណាម និងព្រំដែនកម្ពុជា -ឡាវ
- ១៦ ម៉ោងមុន ថ្ងៃទី២០ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាអំពីផែនការបោះបង្គោលព្រំដែន ការស្ថាបនាបណ្តាញផ្លូវគមនាគមន៍ តំបន់ព្រំដែនកម្ពុជាជាប់ប្រទេសឡាវ – វៀតណាម – ថៃ និងរៀបចំស្នេីសុំថវិកា ឆ្នាំ២០២៥ សម្រាប់ដោះស្រាយសំណង់បានស្ថាបនារួច និងផែនការស្ថាបនាថ្មី នៅតាមបណ្តោយព្រំដែន ប្រទេសកម្ពុជា-វៀតណាម និងព្រំដែនកម្ពុជា -ឡាវ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាសហប្រធាន។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីដោយលោក សំ រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន និងបញ្ជាការដ្ឋានវិស្វកម្ម សរុបចំនួន ៥០នាក់ ៕