លោកជំទាវ ហូ សុវណ្ណិកា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការឆ្លុះបញ្ចាំនៃកាអនុវត្ត និងត្រួតពិនិត្យលើវឌ្ឍនភាពប្រចាំឆ្នាំ របស់គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP)
- ៣ ថ្ងៃមុន ថ្ងៃទី១៩ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជានាយកគម្រោង កែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី លោកជំទាវ ឡាយ វិរៈបុត្រ អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងជាប្រធានគ្រប់គ្រងគម្រោង ក្រុមការងារគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្តីពីការឆ្លុះបញ្ចាំនៃកាអនុវត្ត និងត្រួតពិនិត្យលើវឌ្ឍនភាពរបស់គម្រោងប្រចាំឆ្នាំ និងមានការអញ្ជើញចូលរួមពី តំណាងធនាគារពិភពលោក ប្រធានកមន្ទីរអនុវត្តន៍គម្រោងទាំង៣ខេត្ត (ត្បូងឃ្មុំ កំពង់ចាម ក្រចេះ) ជាទីប្រឹក្សាជាតិ មន្ត្រីតំណាងនាយកដ្ឋានចំនួន៤ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្រ្តីអនុវត្តគម្រោង ដែលមានសមាសភាពសរុបចំនួន៤១នាក់ ស្រី១៨នាក់ នៅសណ្ឋាគារ The Sanctuary Residence ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០២៤។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពិភាក្សា និងវាយតម្លៃវឌ្ឍនភាព ការកំណត់បញ្ហាប្រឈម និងការឆ្លុះបញ្ចាំងពីបទពិសោធន៍ការងារដែលបានអនុវត្តន៍នាពេលកន្លងមក៕