លោកជំទាវ លីម មុយឡេង អញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការងារនីតិកម្ម និងការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល»
- ៦ ម៉ោងមុន ថ្ងៃទី១៨ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការ អមដំណេីរដោយ លោក ហាក់ សុខម៉េង សមាជិកលេខាធិការដ្ឋានក្រុមការងារនីតិកម្ម បានចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការងារនីតិកម្ម និងការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។
សិក្ខាសាលាថ្នាក់ជាតិនេះ បានរៀបចំដោយគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជេីញចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័ន រដ្ឋ តំណាងអង្គការអន្តរជាតិ ស្ថាប័នឯកជន តំណាងក្រសួងនីតិកម្មសាធារណៈរដ្ឋកូរ៉េ តំណាងគ្រឹះស្ថានសិក្សា និងការិយាល័យមេធាវី ព្រមទាំងភ្ញៀវជាតិ អន្តរជាតិប្រមាណ២៥០រូប។