លោកជំទាវ ហូ សុវណ្ណិកា អញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ រសជាតិម្ហូបអាហាររបស់កម្ពុជា ៖ បិតិកភណ្ឌនៃការធ្វើម្ហូបអាហារខ្មែរ”
- ៤ ម៉ោងមុន ថ្ងៃទី១៧ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ÷ នាថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ នៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកជំទាវឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ រសជាតិម្ហូបអាហាររបស់កម្ពុជា ៖ បិតិកភណ្ឌនៃការធ្វើម្ហូបអាហារខ្មែរ” ក្រោមអធិបតីភាព ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ) ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងអប់រំអំពីប្រពៃណី ទំនៀមទម្លាប់ធ្វើម្ហូបអាហារដ៏សម្បូរបែបរបស់ប្រជាជនរស់នៅតំបន់អង្គរ និងតំបន់ឆ្នេរ រួមចំណែក ដល់ការលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក គាំទ្រផលិតផលក្នុងស្រុក និងផ្តល់វេទិកាផ្លាស់ប្តូរចំណេះដឹង ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិយើង ទំនាក់ទំនងការទូត និងសេដ្ឋកិច្ច “ម្ហូបខ្មែរប្រៀបដូចជាត្បូងនៃវប្បធម៌នៅក្នុងដៃ “ ។
សមាសភាពចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និស្សិត សិស្ស យុវជន សសយក និងលោកជំទាវ ឯកឧត្តម លោក លោកស្រី តំណាងភោជនីយដ្ឋានដែលមានចំនួនសរុបប្រមាណ ៣២០ នាក់៕