ឯកឧត្ដម ឌូ ដាលីតូ បានអញ្ជើញជាអធិបតីក្នុងកិច្ច ប្រជុំបូក សរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ និងលើកទិសដៅ ការងារបន្ដ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ

ចែលរំលែក

ខេត្តបន្ទាយមានជ័យ ៖ នារសៀលថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ឌូ ដាលីតូ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ និងលើក ទិសដៅការងារបន្ដរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ដោយមានសមាសភាពអញ្ជើញចូលរួមរបស់ លោកទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យសរុបចំនួន ២៤នាក់ ស្រី៨នាក់។

 

ក្រោយពីស្តាប់ របាយការណ៍បូកសរុបរបស់លោកប្រធានមន្ទីររួច ឯកឧត្តមអនុរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះមន្រ្តី រាជការទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបាន សមិទ្ធផលយ៉ាងច្រើន និងការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្ដ គោលនយោបាយកម្មវិធីចំនួន៤គឺ

 

ទី១).ការកសាងហេដ្ឋារចនាសម្ព័ន្ធ

ទី២).ការកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋ

ទី៣).ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ

និង ទី៤).ការពង្រឹងសេវារដ្ឋបាល និងកិច្ចការទូទៅ។

 

បន្ទាប់មក ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ណែនាំ និងផ្ដាំផ្ញើប្រកបដោយអត្ថន័យ ខ្លឹមសារ ជាគន្លឹះសំខាន់ដល់ ការងារ អនុវត្ដបន្ដទៀត ជាពិសេសរក្សានូវសាមគ្គីភាពផ្ទៃក្នុងអង្គភាព។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ