ឯកឧត្ដម អុិន ចន្ថា បានអញ្ជើញទៅពិនិត្យការរៀបចំស្តង់សម្រាប់តាំងពិព័ណ៌ចំនួន ១២ស្តង់ ក្នុងនោះ មានស្តង់ VIP ចំនួន ២ស្តង់ និងស្តង់ធម្មតាចំនួន ១០ស្តង់ ដែលស្តង់ទាំងនេះ ត្រូវបានសម្របសម្រួល
- ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពត៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម អុិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យការរៀបចំស្តង់សម្រាប់តាំងពិព័ណ៌ចំនួន ១២ស្តង់ ក្នុងនោះ មានស្តង់ VIP ចំនួន ២ស្តង់ និងស្តង់ធម្មតាចំនួន ១០ស្តង់ ដែលស្តង់ទាំងនេះ ត្រូវបានសម្របសម្រួល និងរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងឱកាសនោះ ឯកឧត្ដម រដ្ឋលេខាធិការ បានពិភាក្សាជាមួយលោកប្រធាននាយកដ្ឋាន និងក្រុមការងារ ក្នុងនោះមានការដាក់តាំងប៊ែន័រ (Banners), ការចាក់បង្ហាញវីដេអូ ឯកសារ (Video Disply), រូបភាពសកម្មភាពនានា ដូចជា ការអភិវឌ្ឍជនជាតិដើមភាគតិច, ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ, ការសាងសង់ផ្លូវលំជនបទ, ការអភិវឌ្ឍភូមិគំរូ, ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ជាដើម ។ នៅតាមស្តង់នីមួយៗ មានមន្រ្តីជំនាញប្រចាំការពន្យល់បកស្រាយសកម្មភាពអាទិភាពរបស់ក្រសួង ផងដែរ ។
ការចុះពិនិត្យមើលការរៀបចំស្តង់ចំនួន ១០ ទៀតដែលជាស្តង់ធម្មតា ឯកឧត្ដម រដ្ឋលេខាធិការ និងក្រុមការងារ បានចុះជួបសាកសួរព័ត៌មានជាមួយម្ចាស់ស្តង់ពីសមិទ្ធផលនីមួយៗ រួមមាន៖
១. កំពង់ឆ្នាំង (ស្រុកបរិបូរណ៍) ការបូបដៃកែច្នៃពីក្រម៉ា, ២. ខេត្តតាកែវ (ស្រុកបាទី) ផលិតផលហូល ៣. ខេត្តតាកែវ (ស្រុកព្រៃកប្បាស់) បន្លែសហគមន៍/ភូមិគំរូ, ៤. ខេត្តតាកែវ (ស្រុកគីរីវង់) ផលិតផលផ្លែឈើ សហគមន៍ ៥.ខេត្តកំពង់ចាម (ស្រុកកងមាស) វត្ថុអនុស្សាវរីយ៍ពីក្រម៉ា, ៦. ខេត្តសៀមរាប (ស្រុកស្វាយដង្គុំ) ផលិតផលគ្រឿងអង្ការឆ្នៃពីគ្រាប់កាំភ្លើង, ៧. រាជធានីភ្នំពេញ ផលិតផលកាកាវ ទឹកឃ្មុំ ៨.រាជធានីភ្នំពេញ ផលិតផលប្រេងលាប រិត/តែខ្ញី, ៩.ខេត្តកំពង់ធំ (ស្រុកស្ទោង) ផលិតផលត្រីងៀត/ត្រីឆ្អើរ ១០. ខេត្តកំពង់ធំ (ស្រុកប្រាសាទបល័ង្គ) អង្ករខ្មៅ ជាដើម សម្រាប់
ភ្ញៀវចូលទស្សនា។
សូមបញ្ជាក់ផងដែរថា៖ ក្នុងឱកាសបើក ពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ នេះ ស្ថិតក្រោមប្រធានបទ “អបអរបេតិកណ្ឌ និងចីរភាពតំបន់ឆ្នេរ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕