ឯកឧត្តម យឹម ជុង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង លទ្ធផល ចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាល (ODF) ខេត្តស្ទឹងត្រែង

ចែលរំលែក

ខេត្តស្ទឹងត្រែង៖ នាថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផល ចុះផ្ទៀងផ្ទាត់ ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី លោក ធូ ចាន់ពៅ អភិបាលរងនៃគណៈ អភិបាលខេត្តស្ទឹងត្រែង លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង និងលោក ផែន ប៊ុនធឿន តំណាងអង្គការភ្លែននៅខេត្តស្ទឹងត្រែង និងលោក- លោកស្រីថ្នាក់ដឹកនាំមន្ត្រីបច្ចេកទេស និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង តំណាងមន្ទីរ អង្គភាព និងអង្គការដៃគូពាក់ព័ន្ធនៅក្នុងខេត្ត លោក-លោកស្រីអភិបាល ឬអភិបាលរងក្រុង-ស្រុកទាំង៦ មេឃុំឬតំណាង សរុប ចំនួន ៤១នាក់ ស្រី ៩នាក់។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បី៖
១.បង្ហាញអំពីវិធីសាស្ត្រ ដំណើរការ និងលទ្ធផលចុះផ្ទៀងផ្ទាត់ដែល បានរក ឃើញជាក់ស្ដែង អំពីស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងខេត្តស្ទឹងត្រែង។
២.ដើម្បីពិភាក្សាផ្តល់មតិយោបល់ និងប្រមូលធាតុចូលបន្ថែមពីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធក្នុងខេត្តជាមួយក្រុមការងារចុះផ្ទៀងផ្ទាត់ថ្នាក់ជាតិលើលទ្ធផលដែលបានរកឃើញដោយ មានបង្ហាញភស្តុតាងជាក់ស្តែង។
៣.ផ្តល់ព័ត៌មានត្រឡប់ និងអនុសាសន៍សម្រាប់លទ្ធផលខេត្តស្ទឹងត្រែង ទទួលបាន (ODF) ដែលក្រុមការងារថ្នាក់ជាតិបានរកឃើញ។

ក្នុងនោះដែរ ឯកឧត្តម បានមានមតិបើកអង្គសិក្ខាសាលាដោយលើកឡើងពីបទពិសោធន៍ និងការលំបាកនានា ក្នុងការអនុវត្តការងារ និងបានសរសើរក្រុមការងារដែលបានខិតខំប្រឹងប្រែងជំនះ រហូតទទួលបានលទ្ធផលដូចខាងក្រោម៖
១. ក្រុមការងារថ្នាក់ជាតិចុះពិនិត្យអង្កេតជាក់ស្ដែង អំពីខ្នងផ្ទះប្រើប្រាស់បង្គន់ អនាម័យមាន ៩៣,១៤% និងខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យរួមមាន ៦,៨៦%
២. ក្រុមការងារថ្នាក់ជាតិចុះពិនិត្យអង្កេតជាក់ស្ដែង អំពីស្ថានភាពអនាម័យ តាមស្ថាប័ន កម្រិតឆ្លើយតបតាមបទដ្ឋានអញ្ញត្រកម្ម អនាម័យទាំង៧ តាម គោលការណ៍មានចំនួន ៨៨%
៣. ក្រុមការងារថ្នាក់ជាតិបានធ្វើបទបង្ហាញពីលទ្ធផលចុះផ្ទៀងផ្ទាត់ ស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ជូនអង្គសិក្ខាសាលានូវលទ្ធផល ដែលបានរកឃើញ
៤. គណ:អធិបតីនិងអង្គពិធីបានឯកភាពទទួលយកលទ្ធផល ចុះផ្ទៀងផ្ទាត់ ស្ថាភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ខេត្តស្ទឹងត្រែង ដែលរកឃើញជាក់ស្តែង
៥. គណ:អធិបតី និងអង្គពិធី បានផ្តល់មតិយោបល់ និងទទួលស្គាល់ ខេត្ត ស្ទឹងត្រែង ជាខេត្តបញ្ចប់បន្ទោបង់ពាសវាលពាសកាល (ODF) ជាបឋមដោយផ្អែក លើលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ខេត្តស្ទឹងត្រែង ដែលក្រុមការងារថ្នាក់ជាតិបានចុះមកវាយតម្លៃ។
៦. ផ្អែកតាមលទ្ធផលចុះផ្ទៀងផ្ទាត់(ODF) រដ្ឋបាលខេត្តស្ទឹងត្រែង គ្រោងនឹង រៀបចំប្រារព្វពិធីអបអរសាទរខេត្តស្ទឹងត្រែង ទទួលបានជ័យលាភី ជាខេត្ត បញ្ចប់ ការបន្ទោបង់ពាស វាលពាសកាល (ODF) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ជនបទ នាពេលខាងមុខនេះ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ