ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសាងសង់ផ្លូវ ចំនួន ៣ខ្សែ និងពិនិត្យស្ថានភាព និងវឌ្ឍនភាពសាងសង់ស្ពានចំនួន ៣ទីតាំង នៅក្នុងខេត្តកំពង់ធំ
៣ ម៉ោងមុន ថ្ងៃទី៥ ខែកុម្ភៈ ២០២៥
ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៤ លោក ឃួច លីននី អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធស្ថានីយទឹកផឹកសុវត្ថិភាព (S4) និងមានលក្ខណៈវិមជ្ឈការនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅសាលាបឋមសិក្សាដូនឪ ភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ កម្មវិធីនេះរៀបចំដោយអង្គការទឹកស្អាត ១០០១ ដោយសហការ និងបានការគាំទ្រថវិកាពីមូលនិធិ កូកា-កូឡា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងតំណាងពាក់ព័ន្ធ សរុបប្រមាសណ ២០០នាក់ (ស្រី ៨៥ នាក់)៕